ដោយក្តីអាណិតអាសូរ ឧត្តមសេនីយ៍ឯក ស ថេត បាននាំយកថវិកាមួយចំនួនជូនអ្នករងរបួស និងក្មេងកំព្រា២នាក់ដែលម្តាយស្លាប់ក្នុងហេតុការណ៍បុករះនៅបឹងសាឡាង
- April 4, 2019
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ បើករថយន្តម៉ាក Lexus 300 បើកបរក្នុងល្បឿនលឿនហើយទៅបុកហ្វូងមនុស្សដែលកំពុងអង្គុយផឹកស៊ី នៅតាមផ្លូវ បណ្តាលអោយមានអ្នកស្លាប់៣និងរបួសជាច្រើននាក់ ស្ថិតនៅក្រោយអធិការនគរបាលខណ្ឌទួលគោកភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកអំណោយនិងសួរសុខទុក្ខជនរងគ្រោះដែលរងរបួស ព្រមទាំងក្មេងកំព្រា២នាក់ ដែលម្តាយបានស្លាប់នៅក្នុងហេតុការណ៍។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ “ដោយក្តីអាណិតអាសូរចំពោះជនរងគ្រោះដែលបានស្លាប់ និងរបួសធ្ងន់និងស្រាល៦នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខ្ញុំបានឆ្លៀតពេលបាយថ្ងៃត្រង់នាំយកអំណោយមួយចំនួនធំអោយកូនកំព្រា២នាក់ដែលម្តាយបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះហេីយក៏ឧបត្ថម្ភដល់ជនរងគ្រោះផ្សេងទៀតផងដែរ។ ពលរដ្ឋដែលរងគ្រោះទាំងនោះ បានថ្លែងអំណរដល់កងកម្លាំងដែលបានចាប់ជនបង្កយកទៅផ្តន្ទាទោសទាន់ពេលវេលា។ ស្របពេលនោះ ខ្ញុំក៏បានផ្តល់ថវិកា និងគ្រឿងឧបភោគមួយចំនួនដល់អធិការរងខណ្ឌទួលគោក លោកវរសេនីយ៍ទោ តី សុវណ្ណារ៉េតដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច”៕














អត្ថបទ៖ ណារ៉ែន
- Share This Post:






