ករណីដួលម៉ូតូលើស្ពានជ្រោយចង្វារទី១ ថយចុះពីជាង៥០ករណី មកនៅត្រឹមតែ៨ករណីប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកសម្ពោធឲ្យប្រើប្រាស់
- April 5, 2019
យោងតាមការបង្ហោះរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីម៉ូតូដួលនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វាទី១ បានថយចុះពីចំនួនជាង ៥០ករណីកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០១៩ មកនៅត្រឹមតែចំនួន ៨ករណីប៉ុណ្ណោះនៅថ្ងៃទី៤ខែមេសាឆ្នាំ២០១៩ម្សិលមិញ។
យ៉ាងណាមិញសូមបងប្អូនស្វែងយល់ពីគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ដែលមានដូចខាងក្រោម៖
-គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។
-ស្លាកសញ្ញាចរាចរ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង។
-ត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន៕



អត្ថបទ៖ ណារ៉ែន
- Share This Post:






