ខ្មែរណូត

ស្វែងរក

  • សង្គម

    ដល់ក! គិតមកដល់ថ្ងៃទី០៥ ខែមេសានេះ អាជ្ញាធរកាយសម្រាមចេញពីប្រឡាយបឹងសាឡាង បានប្រមាណជា ៥០៤តោន

    BY Khmernote Media April 5, 2019
    ដល់ក! គិតមកដល់ថ្ងៃទី០៥ ខែមេសានេះ អាជ្ញាធរកាយសម្រាមចេញពីប្រឡាយបឹងសាឡាង បានប្រមាណជា ៥០៤តោន

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានក្រុមយុវជនយុវតីខ្មែរជាច្រើន បានធ្វើជាគំរូល្អចំពោះសង្គមដោយបាននាំគ្នាធ្វើសកម្មភាពសម្អាត និងប្រមូលសម្រាមនៅតាមទីសាធារណៈ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបាននាំគ្នាខិតខំប្រឹងប្រែងប្រមូលសំរាម ដែលអណ្តែងនៅលូទឹកស្អុយ មិនថាយប់​ ឬថ្ងៃឡើយ។

    យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ខែមេសាឆ្នាំ២០១៩ លទ្ធផលប្រមូលសំរាមដឹកចេញសម្រេចបាន ៥០៤តោន ត្រូវជា ៨០%នៃសំរាមមានក្នុងប្រឡាយបឹងសាឡាង។ អាជ្ញាធរមូលដ្ឋាន នឹងបន្តបារ ស្តារសម្អាត ជាបន្តបន្ទាប់ និងក៏មានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីបញ្ហាអនាម័យ វេចខ្ចប់ និងបោះសម្រាមឲ្យបានត្រឹមត្រូវរួមគ្នាសម្អាតទីក្រុងយើង កុំបោះសំរាមចោលផ្តេសផ្តាស៕

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay