ខ្មែរណូត

ស្វែងរក

  • សង្គម

    មកស្គាល់ពីអត្ថន័យ និងនិមិត្តសញ្ញាផ្លូវការ តំណាងឲ្យខេត្តកំពង់ធំ

    BY Khmernote Media April 9, 2019
    មកស្គាល់ពីអត្ថន័យ និងនិមិត្តសញ្ញាផ្លូវការ តំណាងឲ្យខេត្តកំពង់ធំ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកំពង់ធំ ដោយត្រូវបានកំណត់ដូចខាងក្រោមនេះ៖

    + មានរាងមូល

    + រូបប្រាសាទយាយព័ន្ធ៖ តំណាងឲ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឲ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា

    + រូបបដិមាតោ៖ តំណាងឲ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឲ្យអំណាច អានុភាពខ្លាំងក្លា

    + រូបដំរីជាន់ខ្លា៖ តំណាងឲ្យរូបសំណាក់ ដែលមាននៅក្នុងខេត្តកំពង់ធំ តាំងពីអំឡុងទសវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ

    + កួរស្រូវ៖ តំណាងឲ្យភាពសម្បូរសប្បាយ និងភាពរុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ

    + ដើមឈើ៖ តំណាងឲ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay