ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លេខទូរស័ព្ទមានហុងស៊ុយនៅចិនត្រូវបានគេទិញក្នុងតម្លៃរហូតដល់ជាងកន្លះលានដុល្លារ

    BY Khmernote Media May 2, 2019
    លេខទូរស័ព្ទមានហុងស៊ុយនៅចិនត្រូវបានគេទិញក្នុងតម្លៃរហូតដល់ជាងកន្លះលានដុល្លារ

    ចិន៖ ការនិយមទិញលេខទូរស័ព្ទ ឬស្លាកលេខយានយន្ត ដែលជាលេខហុងស៊ុយបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសចិន។​ សម្រាប់នៅក្នុងប្រទេសចិនលេខដែលគេគិតថា ជាលេខហុងស៊ុយនោះគឺមានលេខ ៥ និងលេខ ៨។ យោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា លេខទូរស័ព្ទដែលបញ្ចប់ដោយលេខ ៥ (ច្រើនខ្ទង់) ត្រូវបានគេដាក់ក្នុងតម្លៃរហូតដល់  ១១,២៥០ យន់ (១,៦៧៤ ដុល្លារអាមេរិក) ហើយគ្រាន់តែលេខនេះត្រូវបានគេដាក់លក់បានត្រឹម ១២ នាទី មានមនុស្សរហូតដល់ ១៤០ បានដាល់ពាក្យទិញលេខទូរស័ព្ទនេះ ខណៈចំនួនស៊ីមកាតលេខពិសេសនេះមានមិនគ្រប់តាមតម្រូវការនោះទេ។

    នៅមិនទាន់អស់ទេលេខទូរស័ព្ទហុងស៊ុយមួយទៀត ដែលមានតែលេខ ៥ និងលេខ ៨ ត្រូវបានគេដាក់ដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ ៦៨០,០០០ ដុល្លារអាមេរិកឯនោះ។ ចំណែកស្លាកលេខហុងហ៊ុយវិញត្រូវបានគេរាយការណ៍មានគេទិញក្នុងតម្លៃរហូតដល់ ២៤៨,៥០០ ដុល្លារអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay