ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃផលិតកាក់ប្លាទីនមានតម្លៃ១លានបាត សម្រាប់ជាអនុស្សាវរីយ៍នៃព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ

    BY Khmernote Media April 27, 2019
    ថៃផលិតកាក់ប្លាទីនមានតម្លៃ១លានបាត សម្រាប់ជាអនុស្សាវរីយ៍នៃព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ

    ថៃបានបង្កើតកាក់ប្លាទីន ដែលដាក់លក់ក្នុងតម្លៃរហូតដល់ ១ លានបាត (៣១,១៧៤ ដុល្លារអាមេរិក) ហើយកាក់ប្លាទីនប្រភេទនេះ នឹងក្លាយជាកាក់ប្រាក់ ដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តថៃ។ យ៉ាង​ណាក្តី កាក់ប្លាទីននេះត្រូវបានបង្កើតឡើងជាវត្ថុអនុស្សាវរីយ៍នៅក្នុងឱកាសនៃព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃនៅក្នុងខែក្រោយនេះតែប៉ុណ្ណោះ មិនមែនបង្កើតឡើងសម្រាប់ធ្វើការចាយវាយនៅក្នុងទីផ្សារនោះទេ។

    កាក់ប្លាទីន នឹងធ្វើឡើងដោយប្លាទីន ដែលមានគុណភាពខ្ពស់ល្អំផុត និងបានរចនារូបព្រះអង្គម្ចាស់មហាវេជ្ជរាឡុងកននៅក្នុងកាក់នោះទៀតផង។ បើតាមការអះអាងរបស់របស់ក្រុមការងារនៃព្រះបរមរាជវាំងថៃបានឲ្យដឹងថា កាក់ប្លាទីននេះអាចនឹងត្រូវគេបង្កើតឡើងត្រឹមតែចំនួន ១,០០០ កាក់ប៉ុណ្ណោះ សម្រាប់ដាកលក់ជាវត្ថុអនុស្សាវរីយ៍។ សូមបញ្ជាក់ជូនថា ព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃនឹងត្រូវបានគេរៀបចំឡើងនៅក្នុងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ ឧសភាខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay