ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្សារទំនើបនៅកោះបាលីសម្រេចប្រើប្រាស់ស្លឹកចេកសម្រាប់រុំឥវ៉ាន់ផ្សេងៗ ដើម្បីរក្សាបរិស្ថាន

    BY Khmernote Media April 27, 2019
    ផ្សារទំនើបនៅកោះបាលីសម្រេចប្រើប្រាស់ស្លឹកចេកសម្រាប់រុំឥវ៉ាន់ផ្សេងៗ ដើម្បីរក្សាបរិស្ថាន

    ឥណ្ឌូនេស៊ី៖ កោះបាលីដែលត្រូវបានគេចាត់ទុកថា ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសឥណ្ឌូនេស៊ីនោះ​ ក៏ត្រូវបានគេរកឃើញថា បានរងនូវការបំពុលបរិស្ថានជាពិសេសពីថង់ប្លាស្ទិកច្រើនផងដែរ។ ឆ្លើយតបទៅនឹងបញ្ហាបរិស្ថានមួយនេះ ផ្សារទំនើប Bintang ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរ Ubud និង Seminyak កាលពីពេលថ្មីៗនេះបានសម្រេចប្រើប្រាស់ស្លឹកចេកមករុំបន្លែផ្សេងៗជំនួសដោយការប្រើប្រាស់ថង់ប្លាស្ទិច។

    បើតាមលោក Agus Sanjaya ដែលជាប្រធានគ្រប់គ្រងផ្សារទំនើបខាងលើ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ផ្សារទំនើបរបស់លោកនឹងឈប់ប្រើប្រាស់ប្លាស្ទិចទៀតហើយ ដែលបា្លស្ទិចទាំងនោះរួមមាន ទុយោសម្រាប់បឺតទឹក ថង់សម្រាប់ខ្ជប់អាហារ និងថង់ប្លាស្ទិចសម្រាប់រុំរបស់ផ្សេងៗជាដើម។ លោកបានបន្តថា ផ្សាររបស់លោកនឹងប្តូរមកប្រើប្រាស់ស្លឹកចេក ខ្សែរធ្វើពីស្រទបចេក និងចង្កាក់ធ្វើពីដើមឫស្សីជាដើមសម្រាប់ជាមធ្យោបាយវេចខ្ចប់ទំ​និញផ្សេងៗ។ ប្រធានគ្រប់គ្រងផ្សារដែលមានស្មារតីស្រលាញ់បរិស្ថានរូបនេះបានបញ្ជាក់ថា ការប្រើប្រាស់ស្លឹកចេក ខ្សែរធ្វើពីស្រទបចេក និងចង្កាក់ធ្វើពីដើមឫស្សីគឺជាវិធីមួយដែលអាចមួយរក្សាបរិស្ថានបានមួយផ្នែក ហើយរបស់ទាំងនោះទៀតសោធគឺជាធនធានដែលមានស្រាប់នៅលើកោះបាលីនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay