សង្គម
ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃចន្ទ នេះ ហើយនឹងឈៀងទៅទស្សនាប្រាសាទ នៅខេត្តសៀមរាប
BY Khmernote Media
April 26, 2019
លោកស្រី អោង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងធ្វើការដឹកនាំគណៈប្រតិភូ មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃចន្ទ ទី២៩ ខែមេសា ដល់ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ នេះតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅមុននេះបន្តិច។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះដែរ លោកស្រី អោង សានស៊ូជី នឹងចូលបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រមទាំងជួបសម្តែងការគួរសមជាបន្តបន្ទាប់ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏ដូចជាជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕



