អន្តរជាតិ
អញ្ចឹងបានងាកឈឺៗ! ចាប់បានបង្គាលាយសារធាតុចាហួយជិត១តោននាំចូលពីវៀតណាម នៅក្នុងផ្សារក្រុងព្រះសីហនុ
BY Khmernote Media
April 27, 2019
ក្រុងព្រះសីហនុ-សេចក្តីរាយការណ៏ជាបឋមពីសមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយប៉ូលីសបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័បានឃាត់ចាប់បង្គា ដែលមានដាក់លាយសារធាតុដូចចាហួយចំនួនជិត១តោន ដែលតាមការអះអាងពីមន្ត្រីកាំកុងត្រូលថា បង្គាទាំងអស់នេះ ឈ្មួញដឹកតាមរថយន្តពីប្រទេសវៀតណាមចូលមកលក់ចែកចាយក្នុងទីផ្សារក្រុងព្រះសីហនុ។ បច្ចុប្បន្នបង្គាទាំងអស់នេះត្រូវបាននាំយកទៅកាន់សាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីដុតកំទេចចោល៕
ប្រភព៖ លោក Huy Bunleng










