ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Avengers: Endgame បំបែកកំណត់ត្រារកប្រាក់បាន ១,២ ពាន់លានដុល្លារត្រឹមសប្តាហ៍ដំបូង

    BY Khmernote Media April 29, 2019
    Avengers: Endgame បំបែកកំណត់ត្រារកប្រាក់បាន ១,២ ពាន់លានដុល្លារត្រឹមសប្តាហ៍ដំបូង

    ខ្សែភាពយន្ត Avengers: Endgame បានបំបែកតំណត់ត្រាជាខ្សែភាពយន្ត ដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតត្រឹមសប្តាហ៍ទី១ នៃការចាក់បញ្ចាំងនៅជុំវិញពិភពលោក។ ខ្សែភាពយន្ត Hollywood ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Disney /Marvel Studios មួយនេះ បានបំបែកកំណត់ត្រាប្រវិត្តសាស្រ្តរកប្រាក់បាន ១,២ ពាន់លានដុល្លារត្រឹមការចាក់បញ្ចាំងត្រឹមសប្តាហ៍ដំបូង ដែលតួលេខនេះនៅមិនទាន់មានខ្សែរភាពយន្តណាអាចរកបាននៅឡើយទេ។

    តាមរយៈទិន្នន័យដែលបានចុះផ្សាយតាមសារព័ត៌មាន dailymail បានបង្ហាញ គ្រាន់តែចាក់បញ្ចាំងខ្សែភាពយន្តនេះនៅក្នុងអាមេរិកគឺអាចរកប្រាក់បាន ៣៥០ លានដុល្លារ និងប្រមាណជា ៨៥៩លានដុល្លារផ្សេងទៀតបានមកពីការចាក់ផ្សាយទៅជុំវិញភពលោក។ សូមបញ្ជាក់ថា ខ្សែភាពយន្ត Avengers: Endgame ជាប្រភេទខ្សែភាពយន្តបែបវាយប្រហារ ដែលបានចូលរួមសម្តែងដោយតារាល្បីជាច្រើនរូប រួមជាមួយឈុតឆាកប្រយុទ្ធគ្នាប្លែកៗ ដែលធ្វើឲ្យការទស្សនារបស់លោកអ្នកពិតជាមិនខកបំណងឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay