ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបើកឲ្យជួលអាងត្រាំទឹកធ្វើពីមាសសុទ្ធដ៏កម្រតម្លៃ ៧ លានដុល្លារ ដោយជួលក្នុងមួយម៉ោងមានតម្លៃ….

    BY Khmernote Media May 6, 2019
    ជប៉ុនបើកឲ្យជួលអាងត្រាំទឹកធ្វើពីមាសសុទ្ធដ៏កម្រតម្លៃ ៧ លានដុល្លារ ដោយជួលក្នុងមួយម៉ោងមានតម្លៃ….

    ជប៉ុន៖ អាងត្រាំទឹកធ្វើអំពីមាសសុទ្ធ ដែលត្រូវបានបង្កើតឡើងនៅភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានជាប់កំណត់ត្រាពិភពលោក ជាអាងត្រាំទឹក ដែលមានទម្ងន់ធ្ងន់ជាងគេ។ អាងត្រាំទឹកមាសនេះ ដែលត្រូវបានគេរក្សាទុកនៅក្នុងឧទ្យាន Nagasaki មួយនេះ មានទម្ងន់រហូតដល់ ១៥៤,២ គីឡូក្រាម​ មានអង្កត់ផ្ចិត ១៣០ សង់ទីម៉ែត្រ និងមានជម្រៅ ៥៥ សង់ទីម៉ែត្រ។ អាងទឹកមួយនេះមិនត្រឹមតែទទួលបានការគាំទ្រនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ តែវាថែមទាំងទទួលបានការគាំទ្រនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនផងដែរ។

    ព្រោះតែភាពល្បីល្បាយរបស់វត្ថុដ៏កម្រមួយនេះហើយ ទើបពេលនេះជប៉ុនបានសម្រេចអនុញ្ញាតឲ្យមានការជួលអាងទឹក ដែលមានតម្លៃ៧លានដុល្លារនេះសម្រាប់យកទៅដាក់តាំងបង្ហាញក្នុងពិធីពិសេសណាមួយ ដោយតម្លៃជួលគឺ ៤៨ ដុល្លារ ក្នុងរយៈពេល១ម៉ោង និងសម្រាប់តែទីតាំងនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay