ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងកាហ្វេមួយកន្លែងនៅហ្វីលីពីនប្រើប្រាស់ទុយោធ្វើពីស្លឹកដូង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច

    BY Khmernote Media April 30, 2019
    ហាងកាហ្វេមួយកន្លែងនៅហ្វីលីពីនប្រើប្រាស់ទុយោធ្វើពីស្លឹកដូង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច

    ហ្វីលីពីន៖ ហាងលក់កាហ្វេមួយកន្លែងបានសម្រេចប្រើប្រាស់ទុយោធ្វើពីស្លឹកដូង ជំនួសដោយការប្រើប្រាស់ទុយោធ្វើពីប្លាស្ទិច កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ ហាងកាហ្វេមួយកន្លែងនេះមានទីតាំងស្ថិតនៅលើកោះ Siargao  ​នៃប្រទេសហ្វីលីពិន និងមានលក់កាហ្វេគ្រប់ប្រភេទដូចហាងផ្សេងទៀតដែរ ខុសត្រង់តែការប្រើប្រាស់ទុយោធម្មជាតិ។

    ទុយោធម្មជាតិធ្វើពីស្លឹកដូងនេះ ត្រូវបានគេធ្វើឡើងដោយយកស្លឹកដូងមករុំចូលគ្នាឲ្យមានប្រហោតូចមួយសម្រាប់បឺតទឹក ហើយគេបានយកខ្សែធ្វើពីស្លឹកដូងដដែលមកចងវាពីក្រៅចំនួនពីកន្លែងដើម្បីកុំឲ្យខ្ទាតទឹកចេញ។ បើតាមលោក Sarah Tiu អាយុ ៣៧ ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេមួយនេះបានអះអាងថា ការប្រើប្រាស់ទុយោធ្វើពីស្លឹកដូងនេះគឺជាការទាក់ទាញមួយផង និងជាការកាត់បន្ថយការប្រើប្រាស់បា្លស្ទិចបានមួយផ្នែកផង ខណៈស្លឹកដូចជាធនធានមានស្រាប់យ៉ាងច្រើននៅលើកោះ Siargao នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay