ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រ៖ ការទទួលទានសត្វល្អិតជាជម្រើសដ៏ល្អមួយ ដើម្បីគេចចេញពីផលប៉ះពាល់ផ្សេងៗនៃការចិញ្ចឹមសត្វសម្រាប់យកធ្វើជាអាហារ

    BY Khmernote Media May 3, 2019
    អ្នកវិទ្យាសាស្ត្រ៖ ការទទួលទានសត្វល្អិតជាជម្រើសដ៏ល្អមួយ ដើម្បីគេចចេញពីផលប៉ះពាល់ផ្សេងៗនៃការចិញ្ចឹមសត្វសម្រាប់យកធ្វើជាអាហារ

    ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាឱនភាព និងផលប៉ះពាល់នៃការចិញ្ចឹមសត្វសម្រាប់ធ្វើជាចំណីរអាហារនោះ ការទទួលទានសត្វល្អិតគឺជាជម្រើសដ៏ល្អមួយ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្ត្រនៅក្នុងសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី។ បើតាមលោកសាស្ត្រាចារ្យ Louwrens Hoffman បានបញ្ជាក់ថា បច្ចុប្បន្ននេះការចិញ្ចឹមសត្វសម្រាប់ធ្វើជាអាហារកំពុងប្រឈមបញ្ហាខ្វះខាត ខណៈតម្រូវការចេះតែមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលនិន្នាការនឹងធ្វើឲ្យគុណភាពរបស់សត្វចិញ្ចឹមថយចុះផងដែរ។

    ដើម្បីដោះស្រាយបញ្ហានូវចំពោះមុខនេះ សាស្ត្រាចារ្យផ្នែកចំណីរអាហាររូបនេះបានឲ្យដឹងថា ការប្តូរមកទទួលទានសត្វល្អិត ជាពិសេសគឺសត្វដង្កូវគឺជាជម្រើដ៏ល្អមួយ។ លោកបានបន្តថា ការទទួលសត្វល្អិតបានផ្តល់នូវប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់រាងកាយមនុស្ស និងជួយរក្សាបរិស្ថានបានយ៉ាងល្អផងដែរ ព្រោះបើធៀបទៅនឹងកសិដ្ឋានចិញ្ចឹមសត្វគឺបានជះឥទ្ធិពលអាក្រក់ជាច្រើនដល់បរិស្ថាន។ សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះសត្វល្អិតត្រូវបានគេយកទៅច្នៃធ្វើជាអាហារជាច្រើន ដូចជាសាច់ក្រក ប៊ឺហ្គឺ ការរ៉េម និងប្រើជំនួសសាច់ក្នុងអាហារផ្សេងៗជាច្រើនមុខទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay