ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើសុំសម្តេចតេជោ ឲ្យអនុញ្ញាត អ្នកសារព័ត៌មានអន្តរជាតិប្រមាណ៥០០នាក់ បានចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ដោយឥតបង់ថ្លៃ

    BY Khmernote Media May 2, 2019
    ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើសុំសម្តេចតេជោ ឲ្យអនុញ្ញាត អ្នកសារព័ត៌មានអន្តរជាតិប្រមាណ៥០០នាក់ បានចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ដោយឥតបង់ថ្លៃ

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានស្នើសុំការអនុញ្ញាតឲ្យគណៈប្រតិភូ អ្នកសារព័ត៌មានអន្តរជាតិចំនួន៥០០នាក់ ដែលនឹងមកអញ្ជើញមកចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩ បានចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយឥតបង់ថ្លៃ។

    យោងតាមលិខិតដែលបានស្នើសុំ ក្រសួងព័ត៌មាន សុំការអនុញ្ញាតឲ្យអ្នកសារព័ត៌មានអន្តរជាតិ ចំនួនប្រមាណ ៥០០នាក់ បានចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយឥតបង់ថ្លៃ ក្នុងបំណងផ្តល់ការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងយកទៅផ្សព្វផ្សាយតាមប្រព័ន្ធឃោសនារបស់ខ្លួន ដែលដំណើរទស្សនកិច្ចនេះគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គួររំលឹកថាក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay