ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងព័ត៌មានស្នើឲ្យដាក់ពាក្យមួយឃ្លានេះ នៅលើសំបកកំប៉ុង និងសំបកដបស្រាបៀទាំងអស់

    BY Khmernote Media May 2, 2019
    ក្រសួងព័ត៌មានស្នើឲ្យដាក់ពាក្យមួយឃ្លានេះ នៅលើសំបកកំប៉ុង និងសំបកដបស្រាបៀទាំងអស់

    យោងតាមលិខិតរបស់ក្រសួងព័ត៌មានចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានស្នើសុំដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹងទាំងអស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ និងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយតម្រូវឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅក្នុងស្រុកទាំងអស់ដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង “ពិសាគ្រឿងស្រវឹងសូមកុំបើកបរ” ដែលជួយពញ្ញាក់អារម្មណ៍អ្នកសេពគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ជៀសវាងការទទួលទានហួសប្រមាណធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay