ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សន្ទស្សន៍កម្តៅនៅកោះ Samar របស់ហ្វីលីពីន បានកើនរហូតដល់ ៥០.៨អង្សាសេ កាលពីម្សិលមិញនេះ

    BY Khmernote Media May 3, 2019
    សន្ទស្សន៍កម្តៅនៅកោះ Samar របស់ហ្វីលីពីន បានកើនរហូតដល់ ៥០.៨អង្សាសេ កាលពីម្សិលមិញនេះ

    ហ្វីលីពីន ៖ រដ្ឋបាលសេវាកម្មបរិយាកាសភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (Pagasa) បាននិយាយថា សន្ទស្សន៍កម្តៅនៃកោះ Samar ភាគខាងកើតនៃទីក្រុង Guiuan បានកើនឡើងដល់ ៥០.៨អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តារាងសន្ទស្សន៍កម្តៅរបស់ Pagasa បានបង្ហាញថា សន្ទស្សន៍កម្តៅនៅកោះ Samar ភាគខាងកើតគិតត្រឹមម៉ោង ១១ព្រឹក ម្សិលមិញបានឈានដល់ចំណុចគ្រោះថ្នាក់បំផុត។

    ថ្វីបើសន្ទស្សន៍កម្តៅនៅកោះ Samar របស់ទីក្រុង Guiuan មានរហូតដល់ ៥០.៨អង្សាសេ ប៉ុន្តែវាមិនមែនជាសន្ទស្សន៍កម្តៅដែលក្តៅបំផុតរបស់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះទេ។ ជាក់ស្តែងកាលពីថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០១៩ ទីក្រុង Dagupan នៃខេត្ត Pangasinan មានកម្តៅខ្ពស់បំផុតរហូតដល់ ៥១.៧អង្សាសេ ឯណោះ។ យ៉ាងណាមិញក្រៅពីទីក្រុង Guiuan តំបន់ចំនួន ១៧ ផ្សេងទៀតនៅក្នុងប្រទេសក៏បានរាយការណ៍ពីកម្រិតសន្ទស្សន៍កម្តៅដ៏គ្រោះថ្នាក់ផងដែរ ដែលលោកអ្នកអាចមើលតាមរូបភាពខាងក្រោមនេះ៖

    អត្ថបទ៖ លីដា
    ប្រភព៖ inquirer

    Share This Post:
    MPO4D jitutoto mpo4d Mpoplay