ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឧស្សាហ៍ចូលគេង ហើយមិនដោះ Contact lens ចេញពីភ្នែក ប្រយ័ត្នជួបបញ្ហាបែបនេះ

    BY Khmernote Media May 4, 2019
    អ្នកឧស្សាហ៍ចូលគេង ហើយមិនដោះ Contact lens ចេញពីភ្នែក ប្រយ័ត្នជួបបញ្ហាបែបនេះ

    សម្រាប់អ្នកប្រើប្រាស់ Contact lens មួយចំនួនតែងតែធ្វេសប្រហែសដោយបានចូលគេងទាំងមិនបានដោះយក Contact lens ចេញពីភ្នែកទេ។ ជារឿយៗឥរិយាបថនេះត្រូវបានគេជឿថា អាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែក តែមនុស្សមួយចំនួននៅតែមិនបានចាប់អារម្មណ៍ទេថា គ្រោះថ្នាក់នោះមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណានោះ។ ដើម្បីបង្ហាញ ឲ្យលោកអ្នកបានដឹងថា ការចូលគេងទាំងភ្នែកនៅពាក់ Contact lens អាចបង្កគ្រោះថ្នាក់យ៉ាងណានោះ លោកវេជ្ជបណ្ឌិត Patrick Vollmer បានបង្ហោះរូបអ្នកជំងឺភ្នែករបស់គាត់នៅតាមបណ្តាញសង្គម ដែលបង្ហាញថា ភ្នែករបស់អ្នកជំងឺនោះមានបាក់តេរីជាច្រើន ហើយបាក់តេរីទាំងនោះថែមទាំងអាចស៊ីកញ្ចក់ភ្នែកជនរងគ្រោះបានទៀងផង។

    អ្នកឯកទេសភ្នែកប្រចាំនៅគ្លីនិក Vita Eye ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ផងដែរថា ក្នុងករណីធ្ងន់ធ្ងរបាក់តេរីអាចស៊ីកញ្ចក់ភ្នែករហូតធ្វើឲ្យខូចភ្នែកមើលលែងឃើញតែម្តងក៏មានដែរ។ ហេតុដូចនេះហើយទើបលោកអ្នកដែលនិយមប្រើប្រាស់ Contact Lens ទាំងអស់ត្រូវរក្សាអនាម័យផ្នែកឲ្យបានខ្ជាប់ខ្ជួន និងត្រូវតែដោះវាចេញជាដាច់ខាតមុនពេលចូលគេង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay