ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងៗ ដែលមានទម្លាប់ស្ដាប់កាសដោយបើកសំឡេងខ្លាំងៗប្រឈមនឹងបញ្ហាត្រចៀកខ្ពស់នៅពេលអនាគត

    BY Khmernote Media May 6, 2019
    ក្មេងៗ ដែលមានទម្លាប់ស្ដាប់កាសដោយបើកសំឡេងខ្លាំងៗប្រឈមនឹងបញ្ហាត្រចៀកខ្ពស់នៅពេលអនាគត

    ការស្តាប់តន្ត្រី ឬវីដេអូផ្សេងៗដោយប្រើកាសហាក់ទទួលបានភាពពេញនិយមខ្លាំង ជាពិសេសសម្រាប់ក្រុមយុវជនក្មេងៗតែម្តង។ ទន្ទឹមនឹងភាពពេញនិយមនេះក៏មានការសិក្សាមួយបានរកឃើញថា ក្មេងៗដែលមានទម្លាប់ស្ដាប់កាសដោយបើកសំឡេងខ្លាំងៗនោះ អាចប្រឈមនឹងការកើតមានបញ្ហាត្រចៀកយ៉ាងខ្លាំងនៅក្នុងពេលអនាគត។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ Manchester University និងបានធ្វើតេស្តិ៍សាកល្បងទៅលើកាសចំនួន ៦ ប្រភេទផ្សេងគ្នាដូចជា PuroSound, LilGadgets, Snuggly Rascals, Peppa Pig, JVC Tinyphones និង Kidz Gear។

    លទ្ធផលនៃការសិក្សាបានរកឃើញថា មិនថាកាសប្រភេទណានោះទេឲ្យតែក្មេងៗស្ដាប់វាដោយបើកសំឡេងខ្លាំងៗនោះ ពួកគេត្រូវប្រឈមនឹងបញ្ហាចុះខ្សោយនូវសមត្ថភាពស្ដាប់ដូចគ្នា ពោលគឺនៅពេលដែលពួកគេមានអាយុត្រឹម ៥០ ឆ្នាំ តែសមត្ថភាពនៃការស្ដាប់របស់ពួកគេអាចធ្លាក់មកស្មើនឹងមនុស្សដែលមានអាយុ ៧០ ឆ្នាំ។ ដើម្បីទប់ស្កាត់នូវបញ្ហាដូចដែលគេរកឃើញនេះ សូមលោកអ្នកជាអាណាព្យាបាលកុំអនុញ្ញាតឲ្យក្មេងតូចមានទម្លាប់ស្ដាប់កាសច្រើនពេកអីបើមិនចាំបាច់ ហើយបើចាំបាច់ត្រូវស្ដាប់ ក៏ត្រូវស្តាប់ក្នុងកម្រិតសំឡេងតិចៗដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay