ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ​ លោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ

    BY Khmernote Media May 6, 2019
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ​ លោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ

    នៅរសៀលថ្ងៃអាទិត្យ ២កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥​ ខែឧសភា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញចុះសួរសុខទុក្ខ​ លោកជំទាវ ផ្លេក ភិរុណ ដែល​មានជន្មាយុ​ ៩៩ឆ្នាំ​ (អតីតប្រធានកាកបាទក្រហមកម្ពុជា​ពីឆ្នាំ​ ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២​)​ កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត។

    ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានពាំនាំមកជា​មួយនូវ​ព្រះរាជទាន​​សេចក្ដី​នឹក​រលឹក និងព្រះរាជឱង្កាផ្ញើសួរសុខទុក្ខអំពី ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទ​ក្រហម​កម្ពុជា​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលមានព្រះរាជហឫទ័យ​ និងទឹកចិត្ត​​ស្រឡាញ់​ដ៏ជ្រាលជ្រៅបំផុតចំពោះ​លោកជំទាវ ផ្លេក​ ភិរុណ​ ដែលជាបុព្វការីជន​ ធ្លាប់បានលះបង់កម្លាំងកាយ-ចិត្ត​បម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា​ ចាប់តាំងពីថ្ងៃដែលកាកបាទក្រហមកម្ពុជា​ ចាប់បដិសន្ធិក្នុងឆ្នាំ​ ១៩៥៥​ និងសូមបួងសួងជូនលោកជំទាវ​ មានជន្មាយុយឺនយូរជាងរយឆ្នាំដេីម្បីជាម្លប់ដ៏ត្រជាក់ដល់កូន​ ចៅ​ជំនាន់ក្រោយ៕

    ប្រភព៖ Cabinet of Samdech Bun Rany HUNSEN
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay