ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយសម្រាលកូនដោយវះកាត់រួច ស្រ្តីម្នាក់បានយកម្សៅរមៀតរោយលើរបួស ដើម្បីឲ្យចាប់សះ ស្រាប់តែក្លាយទៅជាដំបៅធ្ងន់ធ្ងរបែបនេះ

    BY Khmernote Media May 7, 2019
    ក្រោយសម្រាលកូនដោយវះកាត់រួច ស្រ្តីម្នាក់បានយកម្សៅរមៀតរោយលើរបួស ដើម្បីឲ្យចាប់សះ ស្រាប់តែក្លាយទៅជាដំបៅធ្ងន់ធ្ងរបែបនេះ

    ការសម្រាលកូនដោយការវះកាត់អាចជាជម្រើសមួយ នៅពេលដែលម្តាយ​​ និងកូនពុំអាចផ្តល់ភាពងាយស្រួលក្នុងការសម្រាលតាមបែបធម្មជាតិបាន។ ជាទូទៅការវះកាត់ដើម្បីសម្រាលកូនបានបន្សល់ទុកនូវស្នាមរបួសបន្តិចនៅលើរាងកាយរបស់ស្ត្រីជាម្តាយ ដែលត្រូវការពេលមួយរយៈទើបវាអាចជាសះស្បើយដូចធម្មតាវិញបាន។ ដោយឡែកមានករណីស្រ្តីដែលសម្រាកកូនដោយវះកាត់ម្នាក់ និងបានប្រើឱសថធម្មជាតិជួយឲ្យសះស្បើយមុខរបួសនោះ ស្រាប់តែវាបានធ្វើឲ្យរបួសនោះក្លាយ និងប្រែទៅជាដំបៅធ្ងន់ធ្ងរ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានរៀបរាប់ថា ស្ត្រីរងគ្រោះបានយកម្សៅរមៀតមករោយនៅលើមុខរបួសដែលបន្សល់ទុកពីការវះកាត់សម្រាលកូន ហើយប៉ុន្មានថ្ងៃក្រោយមកស្រាប់តែរបួសនោះប្រែទៅជាពណ៌លឿនចាស់ និងក្លាយទៅជាដំបៅតែម្តង។ ឆ្លើយតបទៅនឹងបញ្ហានេះលោកវេជ្ជបណ្ឌិត Izzat អ្នកឯកផ្នែកសម្ភពនៅក្នុងប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ក្រោយវះកាត់សម្រាលកូនស្រ្តីមួយចំនួនតូចបានប្រឈមនឹងការឆ្លងមេរោគ ដូចនេះហើយស្រ្តីគ្រប់រូបត្រូវសំអាត និងរក្សាមុខរបួសឲ្យបានល្អបំផុត។ ហើយចំពោះករណីខាងលើនេះ ទំនងជាម្សៅរមៀតដែលស្ត្រីរងគ្រោះបានប្រើនោះ មានផ្ទុកនូវមេរោគ ទើបធ្វើឲ្យរបួសនាងក្លាយទៅជាដំបៅដូចនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay