ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្របួចបានជនសង្ស័យក្លែងសំលេងធ្វើជាថ្នាក់ដឹកនាំ ហើយដើរទូរស័ព្ទទៅបោកមន្ត្រីរាជការ និងឧកញ្ញ៉ាៗ ឲ្យចូលថវិកាជួយកសាងសមិទ្ធិផលនានា ដោយសន្យាឲ្យប័ណ្ណសរសើរ និងមេដាយ

    BY Khmernote Media May 6, 2019
    ក្របួចបានជនសង្ស័យក្លែងសំលេងធ្វើជាថ្នាក់ដឹកនាំ ហើយដើរទូរស័ព្ទទៅបោកមន្ត្រីរាជការ និងឧកញ្ញ៉ាៗ ឲ្យចូលថវិកាជួយកសាងសមិទ្ធិផលនានា ដោយសន្យាឲ្យប័ណ្ណសរសើរ និងមេដាយ

    កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ រ៉ែម គង់នៅដារ៉ា ដែលមានការពាក់ព័ន្ធនឹងករណី ឆបោក ដោយការទូរស័ព្ទ ក្លែងសំលេងជាឈ្មោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅប្រព្រឹត្តិអំពើឆបោកទៅលើមន្ត្រីរាជការ និងបណ្តាឧកញ្ញ៉ាមួយចំនួនដោយឱ្យចូលរួមថវិការឧបត្តម្ភដល់ការកសាងសមិទ្ធិផល ដូចជាសាលារៀន វត្តអារាម និងសន្យាធ្វើការផ្តល់ជាប័ណ្ណសសើរ មេដាយផ្សេងៗ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយចៅក្រមសើបសួរនៃសាលាដំបូងរាជធានី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោមបទ ឆបោកមានស្ថានទម្ងន់ទោស៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay