បញ្ហាសុខភាពចំនួន ៩ អាចដោះស្រាយបានដោយប្រើវិធីងាយៗ ដែលអ្នកមិនធ្លាប់គិតដល់
មនុស្សជាច្រើនតែងគិតថា ដើម្បីទទួលបានសុខភាពល្អពួកគេនឹងត្រូវការពេលវេលាច្រើនសម្រាប់ថែទាំរាងកាយ ហាត់ប្រាណ និងរៀបចំអាហារសុខភាពជាដើម។ តាមការពិតទៅ គុណប្រយោជន៍សម្រាប់សុខភាព និងរាងកាយមួយចំនួនមិនត្រូវការពេលវេលាច្រើន និងត្រូវតែធ្វើការងារលំបាកៗនោះទេ ព្រោះចំណុចខ្លះ គឺប្រើតែសកម្មភាពធម្មតាក៏អាចជួយលោកអ្នកបានដែរ គ្រាន់តែលោកអ្នកមិនធ្លាប់ដឹងតែប៉ុណ្ណោះ។ តួយ៉ាងបញ្ហាសុខភាពចំនួន ៩ អាចត្រូវបានដោះស្រាយដោយប្រើវិធីងាយៗដូចខាងក្រោម៖
១.ញ៉ាំទឹកទំពាំងបាយជូស្រស់មួយកែវ ដើម្បីព្យាបាលបញ្ហាឈឺក្បាលប្រកាំង
២.ញ៉ាំត្រីសាម៉ុងដើម្បីជួយឲ្យសក់មានសុខភាពល្អ និងភ្លឺស្រស់ស្អាតបែបធម្មជាតិ
៣.សម្រក់ទង្ងន់ខ្លួនតាមរយៈការញ៉ាំទឹកក្រូចឆ្មា លាយជាមួយអំបិលបន្តិច។ ភេសជ្ជៈប្រភេទនេះនឹងជួយការរំលាយអាហារ ទប់ស្កាត់បញ្ហាទល់លាមក និងជួយដុតបំផ្លាញការឡូរីក្នុងរាងកាយ
៤.យកថ្នាំដុសធ្មេញលាងសម្អាតលើក្រចក ដើម្បីឲ្យក្រចកស្អាត និងរឹងមាំ
៥.យកប្រេងដូង ឬប្រេងផ្លែបឺរ មកលាបនៅលើសក់ ដើម្បីឲ្យសក់ឆាប់ដុះលឿន
៦.ញ៉ាំអាហារពេលព្រឹកបន្ទាប់ពីលោកអ្នកក្រោកពីគេងបាន ៣០ នាទី បើទោះបីជាលោកអ្នកមិនឃ្លានក៏ដោយ។ ទម្លាប់នៃការញ៉ាំអាហារពេលព្រឹកទៀងទាត់នឹងជួយឲ្យលោកអ្នកមានសុខភាពល្អ និងមានថាមពលគ្រប់គ្រាន់សម្រាប់បំពេញការងារប្រចាំថ្ងៃ។ ផ្ទុយទៅវិញបើលោកអ្នកមិនញ៉ាំអាហារពេលព្រឹកទេទៀងទាត់ទេនោះ លោកអ្នកនឹងមានទំនោរចង់ញ៉ាំអាហារនៅពេលក្រោយទៀតច្រើន ដែលការញ៉ាំច្រើននឹងជំរុញឲ្យលោកអ្នកធាត់លើសទង្ងន់ និងប្រឈមបញ្ហាសុខភាពជាច្រើនទៀត
៧.ញ៉ាំ hydrolyzed collagen ជំនួសដោយការលាបវានៅលើស្បែក ដើម្បីទទួលបានសុខភាពស្បែកល្អផង និងដើម្បីជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពរាងកាយរឹងមាំក្មេងជាងវ័យ
៨.ធ្វើឲ្យធ្មេញសស្អាតតាមរយៈការលាងសម្អាតធ្មេញជាមួយនឹងទឹកផ្លែឈើស្រស់ដូចជាទឹកក្រូច ប៉ោម ឬស្ត្របឺរី។
៩.ញ៉ាំកាហ្វេសុទ្ធធម្មជាតិជាប្រចាំដើម្បីជួយឲ្យថង់ទឹកប្រមាត់មានសុខភាពល្អ៕

អត្ថបទ៖ ភក្តី
ប្រភព៖ brightside







