ឃាត់ខ្លួនជនជាតិមួយសំបុកធំ សម្ងំប្រព្រឹត្តបទល្មើសនៅក្នុងវីឡាធំស្កឹមស្កៃមួយកន្លែង
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ចំនួន២៨នាក់ ស្រី០៥នាក់ នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី។
ដកហូតសម្ភារមួយចំនួនដូចជា ៖ ទូរស័ព្ទដៃ៤គ្រឿង , ទូរស័ព្ទដៃណូគា១១គ្រឿង , IPADMINI ០៥គ្រឿង , ម៉ាស៊ីនបែងចែកអ៊ីនធឺណែត៦គ្រឿង , ដុំភ្លើង១ដុំ , LAPTOP ៣គ្រឿង , ម៉ាស៊ីនបំផ្លាញក្រដាស់១គ្រឿង , ម៉ាស៊ីនព្រីន១គ្រឿង , ឯកសារមួយចំនួន , រថយន្តLEXUS.RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប១គ្រឿង ។ បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់និងវត្ថុតាង ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាំយកទៅធ្វើការសាកសួរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


