សម្តេចម៉ែ យាងសាកសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា ដែលមានជន្មាយុ ៩៩វស្សា
- May 9, 2019
នាវេលាព្រឹកថ្ងៃទី៩ ខែឧសភា ២០១៩ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហរទ័យស្តេចយាងចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ ជាអតីតថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលបានលះបង់ទាំងកម្លាំងកាយ-ចិត្ត បម្រើការងារមនុស្សធម៌ជូនសមាគមជាតិរហូតដល់ចូលនិវត្តរ៍ ដោយសព្វថ្ងៃកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គួរបញ្ចាក់ថា លោកជំទាវ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ចាប់ពីទសវត្សទី៦០-៧០ និងជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ១៩៧៩៕
ប្រភព៖ Royal du Cambodge
ដោយ៖ ណារ៉ែន
- Share This Post: