ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបរិច្ចាកថវិកាចំនួន ៦០ ម៉ឺនដុល្លារអាមេរិក សម្រាប់គាំទ្រដល់កិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជាបានប្រារព្វអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។ ទិវាដ៏មានសារសំខាន់នេះ បានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន។ តាំងនាមឲ្យក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ព្រមទាំង លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានធ្វើការបរិច្ចាកថវិកាចំនួន ៦០ ម៉ឺនដុល្លារអាមេរិកដល់កាកបាទក្រហមកម្ពុជា។

អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងកម្មវិធីនេះ លោក ឈាវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានទទួលការជួបសំណេះសំណាលយ៉ាងរាក់ទាក់ ក៏ដូចជាការថតរូបជុំគ្នាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន។ សម្តេច ហ៊ុន សែន ក៏បានកោតសសើរពីការបរិច្ចាកដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ បន្ទាប់មក លោកប្រធាន ឈាវ គួរស៊ីញ និងលោកនាយក លី មីញ បានប្រគល់ថវិកាបរិច្ចាកជូនដល់កាកបាទក្រហមកម្ពុជា។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានបរិច្ចាកថវិកាជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ចំនួន ៥ម៉ឺនដុល្លារអាមេរិក និងសាលាខេត្តព្រះសីហនុចំនួន ៥ម៉ឺនដុល្លារអាមេរិក ដែលទឹកប្រាក់សរុបនៃការបរិច្ចាកមានចំនួន ៦០ ម៉ឺនដុល្លារអាមេរិក។

ការថតរូបជុំគ្នា រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយលោកប្រធាន ឈាវ គួរស៊ីញ និងលោកនាយក លី មីញ
កាកបាទក្រហមកម្ពុជាជាអង្គការមនុស្សធម៌ធំជាងគេបំផុតនៅកម្ពុជា និងជាស្ថាប័នសាធារណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ជាផ្លូវការថាជាស្ថាប័នបម្រើសេវាមនុស្សធម៌នៅកម្ពុជា។ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធិផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះគ្មានទីពឹងពាក់នៅទូទាំងប្រទេសកម្ពុជា។
ភាពជោគជ័យតែងសម្រេចបានដោយសារភាពសប្បុរស។ ចាប់តាំងពីក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បង្កើតឡើង ក្រុមហ៊ុនបានបង្កើតឡើងនូវអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត។ យោងតាមទស្សនៈវិស័យនៃការអភិវឌ្ឍ «ការយកចិត្តទុកដាក់ និរន្តភាព មិត្តភាព ភាពសុខដុមរមនា» ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវសង្គម ការកាត់បន្ថយភាពក្រីក្រ ការជួយសង្គ្រោះក្មេងកំព្រា និងជនពិការ ព្រមទាំងការបរិច្ចាកថវិកាជួយដល់ការសិក្សាផងដែរ។ គិតមកដល់បច្ចុប្បន្ន អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានសម្រេចសកម្មភាពសប្បុរសធម៌ជាង ២០០ កន្លែង ដែលបានឧបត្ថម្ភជាសម្ភារៈនិងថវិកាចំនួន ៦ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៥ ម៉ឺននាក់។