អន្តរជាតិ
ចេះតែមានហើយ! ភ្លេចថា មានកូនមកជាមួយ បានបើកឡានទៅចោលបាត់ ទុកឲ្យកូនរត់តាមពីក្រោយ
BY Khmernote Media
May 10, 2019
ចិន៖ ស្រ្តីជាម្តាយម្នាក់បានបើករថយន្តទៅចោលកូនប្រុសអាយុ ៦ ឆ្នាំម្នាក់ បន្ទាប់ពីគាត់បានឈប់នៅស្ថានីយជួសជុលរថយន្តមួយកន្លែង ដោយទុកឲ្យកូនតូចនោះរត់តាមពីក្រោយរថយន្ត ហើយចុងក្រោយរថយន្តនោះក៏បានបើកទៅចោលក្មេងនោះបាត់។ អត្តសញ្ញាណរបស់ស្រ្តីជាម្តាយដែលបានបើកទៅចោលកូននោះមិនត្រូវបានគេស្គាល់នោះទេ គេគ្រាន់តែដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងលិចប្រទេសចិន។

តាមការសន្និដ្ឋានបឋមគេបានគិតថា ស្រ្តីជាម្តាយទំនងជាចង់បោះបង់កូនចោល ទើបបានជាបើករថយន្តទៅចោលកូន និងទុកឲ្យកូនរត់តាមរថយន្តដូចនេះ។ យ៉ាងណាក្តី ក្រោយខាងប៉ូលិសបានជួយធ្វើអន្តរាគមន៍លើករណីនេះ ៣០ នាទីក្រោយពេលកើតហេតុ ស្ត្រីជាម្តាយក៏បានមកជួបកូនវិញ ហើយស្ត្រីជាម្តាយរូបនោះបានឲ្យដឹងថា គាត់បានភ្លេចថាមានកូនប្រុសម្នាក់ត្រូវធ្វើដំណើរមកជាមួយទើបគាត់បើកទៅចោលកូនដូចនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai