ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នគរបាល​ជាតិ​បញ្ជាក់​ថា​ ក្រុម​ចិន ដែលបង្កភាពវឹកវរនៅកំពង់សោមនោះ គឺមិន​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ទេ​

    BY Khmernote Media May 16, 2019
    នគរបាល​ជាតិ​បញ្ជាក់​ថា​ ក្រុម​ចិន ដែលបង្កភាពវឹកវរនៅកំពង់សោមនោះ គឺមិន​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ទេ​

    (​ភ្នំពេញ​)​ ៖​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤​ឧសភា​នេះ​ថា​ ក្រុម​សង្គម​ងងឹត​ចិន​ ដែល​ព្រមាន​ ចង់​បង្ក​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​ ខេត្ត​ព្រះ​សីហ​នុ​របស់​ប្រទេស​កម្ពុជា​ គឺជា​ក្រុម​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ឃ្លី​ប​វី​ដេ​អូ​នោះ​សោត​ទៀត​ គឺជា​ឃ្លី​ប​វី​ដេ​អូ​ចាស់​។​ ការ​បញ្ជាក់​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើ​ឡើង​ក្រោយ​វី​ដេ​អូ​ឃ្លី​ប​មួយ​រយៈពេល​ច្រើន​វិនាទី​ បាន​បង្ហោះ​ដោយ​ក្រុម​សង្គម​ងងឹត​ចិន​ និង​បាន​និយាយ​ជា​ភាសា​ចិន​ព្រមាន​ថា​ ពួក​គេ​ដែល​មក​ពី​ខេត្ត​ ឆុង​ឈី​ង​ អាច​នឹង​បង្ក​ព្យុះ​ភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ​។​ ស្ថានទូត​ចិន​ក្រោយ​វី​ដេ​អូ​ឃ្លី​ប​ព្រមាន​នេះ​ បាន​យល់ព្រម​ធ្វើ​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ការ​ស៊ើបអង្កេត​និង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់​។​

    ​នៅ​ថ្ងៃ​ទី​១៤​ឧសភា​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ក្រោយ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ទី​មួយ​ឃ្លី​ប​ វី​ដេ​អូ​ដែល​បាន​បង្ហោះ​អំពី​ក្រុមបងធំ​ជនជាតិ​ចិន​ដែល​គម្រាមកំហែង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​ មិនមែន​ជា​ឃ្លី​ប​វី​ដេ​អូ​ថ្មី​ទេ​ ប៉ុន្តែ​ជា​ឃ្លី​ប​វី​ដេ​អូ​ចាស់​។​ ទី​២​ ក្រុម​សង្គម​ងងឹត​នេះ​ សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​និង​រក​ឃើញ​ថា​ ក្រុមបងធំ​ទាំង​អស់នេះ​ ពុំ​មាន​វត្ត​មាននៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ​ឡើយ​។​ ទី​៣​ សមត្ថកិច្ច​នគរបាល​ ជាតិ​កម្ពុជា​ កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​និង​ជួន​ព័ត៌មាន​ទំនាក់ទំនង​សហការ​យ៉ាង​ម៉ត់ចត់​ជាមួយ​ភាគី​ចិន​ ដើម្បី​ស្រាវជ្រាវ​រឿង​នេះ​ អោយ​ទាល់តែ​ឃើញ​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay