ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរសុខភាពបារាំង ព្រមមានថា ពន្លឺចេញពីផ្ទាំងអេក្រង់ ឬអំពូលភ្លើង LED អាចបំផ្លាញកែវភ្នែក ដែលមិនអាចព្យាបាលបានឡើយ

    BY Khmernote Media May 22, 2019
    អាជ្ញាធរសុខភាពបារាំង ព្រមមានថា ពន្លឺចេញពីផ្ទាំងអេក្រង់ ឬអំពូលភ្លើង LED អាចបំផ្លាញកែវភ្នែក ដែលមិនអាចព្យាបាលបានឡើយ

    អាជ្ញាធរសុខភាពរបស់បារាំងបានធ្វើការព្រមានថា ពន្លឺពណ៌ខៀវចេញពីផ្ទាំងអេក្រង់ ឬអំពូលភ្លើង LED អាចបំផ្លាញកែវភ្នែកបាន និងធ្វើឲ្យមានការរំខានដំណេករបស់លោកអ្នកយ៉ាងខ្លាំង។ ការព្រមាននេះបានធ្វើឡើងក្រោយមានការសិក្សាមួយបានបង្ហាញថា ឥទ្ធិពលនៃពន្លឺ LED អាចធ្វើឲ្យកោសិកាកែវភ្នែកឆាប់ចាស់ជាងធម្មតា និងអាចនាំទៅរកការចុះខ្សោយនៃសមត្ថភាពភ្នែក ដែលមិនអាចព្យាបាលឡើងវិញបាន។

    យោងតាមរបាយការណ៍នៃការសិក្សាខាងលើដែលមានកម្រាស់ប្រមាណជា ៤០០ ទំព័របានអះអាងថា ភ្នែកដែលទទួលរងនូវពន្លឺ LED ទាំងក្នុងរយៈពេលវែង ឬខ្លី សុទ្ធតែអាចទទួលរងនូវប៉ះពាល់ដូចគ្នា គ្រាន់តែទំហំនៃការប៉ះពាល់ខុសគ្នាតិច និងច្រើនប៉ុណ្ណោះ។ បច្ចុប្បន្ននេះពន្លឺ LED ដែលមនុស្សទូទៅជួបប្រទះញឹកញាប់ជាងគេគឺពន្លឺចេញពីអំពូលភ្លើង (អំពូល LED) និង អេក្រង់ទូរស័ព្ទ ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃតែម្តង។ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ លោកអ្នកគួរកុំព្យាយាមសម្លឹងមើលទូរស័ព្ទនៅកន្លែងងងឹត កាត់បន្ថយរយៈពេលប្រើប្រាស់ទូរស័ព្ទ និងកុំប្រើប្រាស់អំពូលភ្លើង LED នៅក្នុងផ្ទះច្រើនពេក៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay