ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្រសួងអប់រំ ចេញសេចក្តីប្រកាសបន្ទាន់ ជុំវិញរឿងសេវាធ្វើសញ្ញាបត្រក្លែងក្លាយ

    BY Khmernote Media May 20, 2019
    ក្រសួងអប់រំ ចេញសេចក្តីប្រកាសបន្ទាន់ ជុំវិញរឿងសេវាធ្វើសញ្ញាបត្រក្លែងក្លាយ

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងសេវាកម្មធ្វើសញ្ញាប័ត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក ដែលខុសពីគោលការណ៍របស់ក្រសួង។ ទាក់ទងនឹងករណីនេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ដោយលើកឡើងថា ការបង្ហោះព័ត៌មានបែបនេះ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ក្រសួងនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកជន ដែលបង្ហោះព័ត៌មាននោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay