ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាក់ទងស្រលាញ់គ្នាតាមហ្វេសប៊ុកមិនបានប៉ុន្មានផង ចុងក្រោយត្រូវខាងប្រុសគំរាមបង្ហោះរូបអាក្រាត

    BY Khmernote Media May 23, 2019
    ទាក់ទងស្រលាញ់គ្នាតាមហ្វេសប៊ុកមិនបានប៉ុន្មានផង ចុងក្រោយត្រូវខាងប្រុសគំរាមបង្ហោះរូបអាក្រាត

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទាក់ទងនឹងករណីគំរាមកំហែងហែកកេរ្ដិ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មេផ្ទះ ចំណែក ជនសង្ស័យមានឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម (ឃាត់ខ្លួន) ដែលប្រើគណនី Facebook ៖ ទី១.ឈ្មោះ ចង់បានប្ដីណាស់ ទី២.ឈ្មោះ ចំរើន ស៊ីណា និងទី៣.ឈ្មោះ ទឹក ហូរមិនហត់។

    នៅថ្ងៃមិនចាំ ខែ កុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានបើក Facebook លេងស្រាប់តែមានគណនី Facebook ឈ្មោះទឹកហូរមិនហត់ បានអេដ មកជនរងគ្រោះ ហើយម្ចាស់អាខោននោះបានឆាតមកនិយាយគ្នាលេងបានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចំរើន ( Facebook ទឹកហូរមិន ហត់ ប្តូរឈ្មោះទៅដាក់ឈ្មោះ ចំរើន ស៊ីណា) បានសុំស្រឡាញ់ជនរងគ្រោះ ហើយជនរងគ្រោះបាននិយាយថាបើស្រឡាញ់មកជួបសិនមកចាំស្រឡាញ់គ្នា។

    ថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និនង០០នាទី ឈ្មោះ មាស ចំរើន បានមកជួបជនរងគ្រោះនៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មកជនរងគ្រោះបានជូនឈ្មោះនេះទៅដេកផ្ទះ សំណាក់តែម្នាក់ឯងទេ។ លុះព្រឹកឡើងជនរងគ្រោះបាននាំឈ្មោះ មាស ចំរើន ទៅលេងបងប្រុស នៅស្រុកកោះធំ បានចំនួន៥ថ្ងៃ ហើយជនរងគ្រោះបានដេកនៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធជារៀងរហូត ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះ មាស ចំរើន តែងតែលួចថតរូបភាព អាសអាភាស ជនរងគ្រោះដេក ដោយមិនឲ្យជនរងគ្រោះដឹងខ្លួនឡើយ។

    ក្រោយមកទើបដឹងថាដឹងថាឈ្មោះ មាស ចំរើន មានប្រពន្ធកូនហើយ ទើបជនរងគ្រោះបានសុំផ្តាច់ទំនាក់ទំនងជាមួយ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែងបង្ហោះរូបអាស អាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាតទៅឲ្យហ្រ្វេននៅក្នុង Facebook និងផ្ញើរូបភាពទាំងនោះឲ្យពួកគេមើលថែមទៀតផង។

    នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មាស ចំរើន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះខ្លួនចង់ឲ្យជនរងគ្រោះ ខ្មាសគេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ ។ ករណីនេះការិ.ព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay