ពីយប់ផឹកស្រវឹងជោគសន្លប់លែងដឹងខ្លួន ព្រឹកឡើងងើបមកឃើញលិង្គខ្លួនឯងរយះស្ទើរតែដាច់ពីខ្លួន ដោយមិនដឹងមូលហេតុ
ចិន៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោគជាំរហូតសន្លប់កាលពីយប់ លុះព្រឹកឡើងស្រាប់តែបានមើលឃើញថា លិង្គរបស់គាត់ស្ទើរតែដាច់ចេញពីខ្លួនរបស់គាត់ទៅហើយ តែមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ បុរសជាជនរងគ្រោះមានឈ្មោះថា Tan អាយុ ៤៤ ឆ្នាំ និងជាមនុស្សមានទម្លាប់ទទួលទានគ្រឿងស្រវឹងជាប្រចាំ។
នៅក្នុងយប់នៃថ្ងៃកើតហេតុ លោក Tan និងមិត្តភក្តិបាននាំគ្នាផឹកស៊ីជាធម្មតា តែប្លែកត្រង់ថា លោក Tan ផឹកស្រាយ៉ាងច្រើនជោគជាំខុសធម្មតារហូតលែងដឹងខ្លួន។ នៅពេលព្រឹកឡើង ពោលគឺនៅពេលដែលបុរសជាជនរងគ្រោះស្វាងស្រា ស្រាប់តែគាត់បានមើលឃើញថា នៅតំបន់ឯកជនរបស់គាត់មានឈាមហូរជាច្រើន ហើយលិង្គរបស់គាត់ត្រូវរយះស្ទើរតែដាច់ចេញពីខ្លួនទៅហើយ ខណៈដែលគាត់មិនដឹងមូលហេតុទាល់តែសោះ។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រើពេលប្រមាណជា ៧ ម៉ោង ដើម្បីជួយសង្គ្រោះគាត់។ វេជ្ជបណ្ឌិតបានឲ្យដឹងថា លិង្គរបស់គាត់ត្រូវការពេលវេលាយូរណាស់ទើបអាចជាសះស្បើយ និងអាចនោម ឬរួមភេទបានជាធម្មតាវិញ៕


អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist