អន្តរជាតិ
អាកាសធាតុក្តៅខ្លាំងពេក ស្រ្តីម្នាក់យកលាមកគោទៅលាបពេញរថយន្ត ព្រោះខ្លាចខូច
BY Khmernote Media
May 25, 2019
ឥណ្ឌា៖ នៅក្នុងប្រទេសឥណ្ឌាអាកាសធាតុហាក់កើនឡើងខ្ពស់ដោយតំបន់ខ្លះសីតុណ្ហភាពបានឡើងដល់ ៤៥ អង្សាសេឯណោះ។ ស្ថិតក្នុងបរិយាកាសនេះប្រជាជនឥណ្ឌាមួយចំនួន បានបង្កើតគំនិតថ្មីៗ និងប្លែកៗជាច្រើន ដើម្បីការពារខ្លួន និងទ្រព្យសម្បត្តិរបស់ពួកគេពីកម្ដៅព្រះអាទិត្យ។ តួយ៉ាងស្រ្តីម្នាក់បានសម្រចយកលាមកគោទៅលាប ពេញលើរថយន្តជាទីស្រលាញ់របស់គាត់ ដើម្បីការពារកុំឲ្យកម្ដៅព្រះអាទិត្យធ្វើឲ្យខូចខាតដល់រថយន្ត។ ស្ត្រីរូបនេះមានឈ្មោះថា Sejal Shah រស់នៅក្នុងក្រុង Ahmedabad រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។

ក្រោយបានយកលាមកគោទៅលាបពេញរថយន្តហើយ គាត់ថែមទាំងបានថតរូបរថយន្តនោះ និងបង្ហោះពេញបណ្តាញសង្គមទៀតផង។ ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ រហូតដល់មានសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោកយកទៅចុះផ្សាយទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
