អន្តរជាតិ
ត្រៀមអាវភ្លៀងផង! ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃនេះរហូតដល់ចុងខែ ជាពិសេសមានភ្លៀងខ្លាំងទៀត
BY Khmernote Media
May 25, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបគួបផ្សំនឹង ខ្យល់មូសុងនិរតី បាន នឹងកំពុងបន្តបង្កើនឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា ដែលបង្កឲ្យអាកាសធាតុប្រែប្រួល គឺចាប់ពីថ្ងៃទី២៥ – ៣១ ខែឧសភា ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយតំបន់មួយចំនួននឹងមានភ្លៀងខ្លាំង ជាពិសេសរាជធានី និងបណ្តាខេត្តស្ថិតនៅភាគខាងក្រោមប្រទេស។ ចំណែកឯសីតុណ្ហភាពវិញអតិបរិមាជាមធ្យម ស្ថិតក្នុងចន្លោះពី ៣៣-៣៥អង្សា ហើយរហូតដល់ដំណាច់ខែឧសភា បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តការគំរាមកំហែងដដែល៕

អត្ថបទ៖ សេម