ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ១១ សំណួរដែលលោកអ្នកគួរស្វែងយល់ មុនសម្រេចចិត្តពត់ធ្មេញ

    BY Khmernote Media June 5, 2019
    ១១ សំណួរដែលលោកអ្នកគួរស្វែងយល់ មុនសម្រេចចិត្តពត់ធ្មេញ

    ការពត់ធ្មេញគឺជាវិធីសាស្ត្រដ៏ពេញនិយម ដែលជួយកែខៃបញ្ហាមាត់ធ្មេញ និងជួយឲ្យលោកអ្នកអាចទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាតមួយតាមក្តីស្រមៃរបស់លោកអ្នក។ យ៉ាងណាក្តី ការដាក់ដែកពត់ធ្មេញមិនមែនងាយស្រួលដូចដែរលោកអ្នកគិតនោះទេ ពោលគឺវាអាចបង្កឲ្យមានការរំខាន និងបញ្ហាមួយចំនួនផងដែរ។ ដើម្បីកុំឲ្យមានការខកបំណង ឬសោកស្តាយក្រោយពេកដាក់ដែកពត់ធ្មេញ លោកអ្នកគួរសួរខ្លួនឯង ១១ សំណួរនេះសិន មុននឹងសម្រេចប្រើប្រាស់សេវាកម្មពត់ធ្មេញ៖

    ១.តើការពត់ធ្មេញអាចធ្វើឲ្យខូចធ្មេញ ឬមានដង្កូវស៊ីដែរឬទេ?

    + ក្រោយប្រើដែកសម្រាប់ពត់ធ្មេញ កាកសំណល់ជាច្រើនអាចជាប់នៅនឹងធ្មេញលោកអ្នកច្រើនជាងធម្មតា។ ដូចនេះដើម្បីការពារធ្មេញឲ្យបានរឹងមាំ លោកអ្នកត្រូវសម្អាតធ្មេញឲ្យបានច្រើនដង ជាពិសេសរាល់ពេល ញ៉ាំអាហាររួច។ លោកអ្នកអាចនឹងត្រូវប្រើច្រាស់ដុសធ្មេញច្រើនប្រភេទ ដើម្បីសម្អាតកន្លែងផ្សេងៗគ្នាលើធ្មេញផងដែរ។

    ២.តើការដាក់ដែកពត់ធ្មេញត្រូវការរយៈយូរប៉ុណ្ណា?

    + ជាធម្មតាត្រូវការពេល ១ឆ្នាំកន្លះ ឬ ២ ឆ្នាំ ដោយឡែកករណីខ្លះអាចឈានដល់ ៤ ឆ្នាំ អាស្រ័យលើបញ្ហាធ្មេញ ជាក់ស្តែង។

    ៣.តើពេលពត់ធ្មេញបង្កឲ្យមានការឈឺចាប់ឬអត់?

    + វាមិនបង្កឲ្យមានការឈឺចាប់ធ្ងន់ធ្ងរនោះទេ តែវាត្រូវការពេលប្រមាណជា ១ ម៉ោង។

    ៤.តើក្រោយពេលពត់ធ្មេញ ត្រូវទៅពេទ្យធ្មេញញឹកញាប់ប៉ុណ្ណា?

    + ជាមធ្យមរៀងរាល់ ២ ខែម្តង លោកអ្នកត្រូវទៅជួបជាមួយពេទ្យធ្មេញ ដើម្បីលាងសម្អាត និងផ្លាស់ប្តូរខ្សែ កៅស៊ូ។

    ៥.តើត្រូវដកធ្មេញទាល់ចោលឬទេ?

    + អាស្រ័យលើស្ថានភាពជាក់ស្តែង ពេលខ្លះតម្រូវឲ្យដកចេញ តែពេលខ្លះមិនបាច់ដកចេញក៏បានដែរ។

    ៦.តើដែកដែលពត់ធ្មេញនោះអាចធ្វើឲ្យមានស្នាមឆ្កូតលើធ្មេញឬអត់?

    + បញ្ហានេះនឹងមិនកើតមានទេ តែក្នុងករណីដែលពេទ្យធ្មេញគ្មានជំនាញច្បាស់វាអាចកើតឡើងបានខ្លះដែរ។

    ៧.អាចញ៉ាំរបស់រឹងបានឬអត់?

    + លោកអ្នកមិនអាចប្រឹងកកេររបស់រឹង ស្វិត ក្នុងទំហំធំៗបាននោះទេ តែលោកអ្នកអាចកាត់វាឲ្យតូច ហើយប្រើធ្មេញថ្គាមដើម្បីទំពា។

    ៨.តើអាចញ៉ាំអាហារនៅខាងក្រៅបានជាធម្មតាឬទេ?

    + ចំពោះការញ៉ាំអាហារនៅខាងក្រៅអាចធ្វើឲ្យមានកាកសំណល់ជាប់នៅធ្មេញជាច្រើន ហើយបើលោកមិនបានសម្អាតធ្មេញភ្លាមៗទេ កាកសំណល់ទាំងនោះអាចនឹងបង្កឲ្យមានក្លិនមិនល្អ។ លោកអ្នក ប្រហែលជាត្រូវដាក់ច្រាសដុសធ្មេញតាមខ្លួនដើម្បីងាយស្រួលសម្អាតធ្មេញ ក្រោយពេលញ៉ាំអាហារនៅខាងក្រៅរួច។

    ៩.ក្រោយពេលដោះដែកចេញ តើវារួចរាល់ហើយមែនទេ?

    + មិនទាន់រួចទេ លោកអ្នកអាចនឹងត្រូវពាក់ឧបករណ៍រក្សាធ្មេញមួយរយៈទៀត។

    ១០.តើអាចប្រើប្រាស់សេវាធ្វើឲ្យធ្មេញសភ្លាមៗបានឬទេ​ ក្រោយដោះដែកចេញ?

    + អត់បានភ្លាមៗនោះទេ លោកអ្នកអាចនឹងត្រូវការពេលមួយរយៈរហូតដល់ធ្មេញមានសុខភាពជាធម្មតាសិន  ទើបអាចប្រើប្រាស់សេវានេះបាន។

    ១១.តើមនុស្សគ្រប់គ្នាសុទ្ធតែអាចពត់ធ្មេញបានឬយ៉ាងណា?

    + ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន ក្មេងអាយុក្រោម ១២ ឆ្នាំ និងអ្នកដែលមានបញ្ហាខួរឆ្អឹងខ្នងមិនត្រូវបាន ណែនាំឲ្យប្រើប្រាស់សេវាកម្មពត់ធ្មេញឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay