ខ្មែរណូត

ស្វែងរក

  • សង្គម

    រន្ធត់ណាស់! ប្តីប្រពន្ធ និងកូនតូច នាំគ្នាទៅដាំដំឡូង បែរជាត្រូវរន្ទះបាញ់ស្លាប់ទាំង៣នាក់យ៉ាងអាណោចអាធ័ម

    BY Khmernote Media May 25, 2019
    រន្ធត់ណាស់! ប្តីប្រពន្ធ និងកូនតូច នាំគ្នាទៅដាំដំឡូង បែរជាត្រូវរន្ទះបាញ់ស្លាប់ទាំង៣នាក់យ៉ាងអាណោចអាធ័ម

    មានករណីគួរឲ្យរន្ធត់និងតក់ស្លុត បានកើតឡើងក្រោយមានមនុស្ស៣នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅឯចម្ការដំឡូង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

    ជនរងគ្រោះទី១ជាប្តីមានឈ្មោះ ខូយ ឡែន អាយុ២៨ឆ្នាំ, ជនរងគ្រោះទី២ ជាប្រពន្ធមានឈ្មោះ ជា ហ៊ន អាយុ២៧ឆ្នាំ និងកូនប្រុសឈ្មោះ ឡេង ឆេងលិ អាយុ៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ យោងតាមសម្តីឈ្មោះ ប៊ិន ម៉ៃ ត្រូវជាបងថ្លៃរបស់សព ខូយ ឡែន បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩  ប្អូនថ្លៃរបស់ខ្លួន ព្រមទាំង ប្រពន្ធនិងកូន បាននាំគ្នាទៅដាំដំឡូងបង្ហើយ នៅឯចម្ការតំបន់ក្រានដែក ដែលជាទីកន្លែងកើតហេតុ។ លុះល្ងាចឡើង មិនឃើញពួកគេត្រឡប់មកផ្ទះវិញសោះ ដោយនឹកស្មានថាជនរងគ្រោះទាំង៣ស្នាក់នៅឯចម្ការ។

    រហូតមកដល់ថ្ងៃទី២៥ ខែឧសភា ក៏មិនឃើញត្រឡប់មកវិញលោកស្រីក៏ទៅតាមមើលនៅចម្ការ ក៏ប្រទះឃើញជនរងគ្រោះទាំង៣ ដេកស្លាប់ក្រោមដើមស្វាយក្នុងចម្ការ។ ក្រោយពិនិត្យសាកសពនៅកន្លែងកើតហេតុក្នុងករណីស្លាប់នេះ សមត្ថកិច្ចបានឲ្យដឹងថាគឺសាកសពទាំងបីមានលក្ខណៈធុំក្លិនស្អុយរលួយ ហើយសន្និដ្ឋានថាបណ្តាលមកពីរន្ទះបាញ់ពិតប្រាកដមែន ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay