ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដើរឆ្លងថ្នល់បំពានច្បាប់នៅចិន នឹងត្រូវគេដាក់បង្ហាញមុខជាសាធារណៈ ហើយទាល់តែបង់ពិន័យទើបលុបរូបនោះបាន

    BY Khmernote Media May 27, 2019
    អ្នកដើរឆ្លងថ្នល់បំពានច្បាប់នៅចិន នឹងត្រូវគេដាក់បង្ហាញមុខជាសាធារណៈ ហើយទាល់តែបង់ពិន័យទើបលុបរូបនោះបាន

    ចិន៖ ទីក្រុង​ Shenzhen ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបំពាក់នូវកាមេរ៉ាសម្រាប់ស្កេនមុខអ្នកដំណើរគ្រប់រូបនៅតាមកន្លែង ដែលមានភ្លើងស្តុប ហើយកាមេរ៉ានេះនឹងធ្វើការកត់សម្គាល់យ៉ាងច្បាស់នូវមុខមាត់អ្នកដែលដើរឆ្លងថ្នល់នៅពេលមានភ្លើងស្តុបពណ៌ក្រហម។ តាមការពន្យល់របស់ប៉ូលិសចរាចរណ៍នៅក្នុងទីក្រុងមួយនេះបានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខដ៏ទំនើបនេះ គឺក្នុងគោលបំណងកាត់បន្ថយករណីបទល្មើសផ្សេងៗ ជាពិសេសគឺការដើរឆ្លងថ្នល់ខណៈមានភ្លើងស្តុបពណ៌ក្រហមតែម្តង។

    សម្រាប់អ្នកដែលបានប្រព្រឹត្តិបទល្មើស គឺកាមេរ៉ានឹងថតជាប់មុខ ហើយយករូបថតនោះទៅដាក់បង្ហាញជាសាធារណៈនៅលើផ្ទាំងអេក្រង់ដ៏ធំតាមភ្លើងស្តុបតែម្តង ហើយគេអាចថែមទាំងកត់ចំណាំឈ្នោះ និងចំនួនករណីដែលមនុស្សម្នាក់ៗបានប្រព្រឹត្តិខុសទៀតផង។ រូបថតរបស់អ្នកដើរឆ្លងថ្នល់បំពានច្បាប់ទាំងនោះ ត្រូវបានដាក់បង្ហាញជាសាធារណៈរហូតទល់តែអ្នកប្រព្រឹត្តខុសនោះធ្វើការបង់ពិន័យ ទើបរូបភាពនោះលុបចេញវិញ។ យ៉ាងណាក្តី គេសង្ឃឹមថាករណីមានអ្នកដើរឆ្លងថ្នល់ពេលមានភ្លើងក្រហមនឹងថយចុះ ក្រោយការបំពាក់បច្ចេកវិទ្យាស្កេនមុខទៅតាមកន្លែងដែលមានភ្លើងស្តុបនេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay