ឃាតករ២នាក់ម្តាយកូន ដែលរួមដៃគ្នាសម្លាប់បុរសជាប្តី និងជាកូនប្រសារ ត្រូវបានបញ្ជូនមកតុលាការកាត់ទោសហើយ
- May 27, 2019
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនម្តាយ និងកូនស្រី ដែលបានរួមដៃគ្នាសម្លាប់បុរសជាប្តី និងជាកូនប្រសារ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយជនដៃដល់ទាំង២រូបនេះបានចូលខ្លួនមកសារភាពចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។
គួររំលឹកថាឃាតករទាំង២នាក់ ១-ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២-ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុលើផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកជនរងគ្រោះជាប្តីបានស្លាប់ មានឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានជិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន (ជនសង្ស័យឈ្មោះគង់ ធីតា) ស្នាក់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួន ដើម្បីជួយមើលជនរងគ្រោះមានអការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១០.០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៍មានជំលោះជាមួយគ្នាតែម្តង បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ (ជនសង្ស័យ គឹម ធីតា) ជួយ ហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង៕




- Share This Post:






