ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទូកដឹកក្រុមកីឡាករបាល់ទាត់ឥណ្ឌូណេស៊ីមួយគ្រឿងបានលិច បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត

    BY Pheakdey June 30, 2025
    ទូកដឹកក្រុមកីឡាករបាល់ទាត់ឥណ្ឌូណេស៊ីមួយគ្រឿងបានលិច បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត

    ឥណ្ឌូណេស៊ី៖ មនុស្សចំនួន ៣នាក់ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ក្រោយបាត់ខ្លួនអស់ជាច្រើនថ្ងៃបន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្នុងសមុទ្រ ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ គួររម្លឹកជូនថា ហេតុការណ៍លិចទូកនេះបានកើតឡើងតាំងតែពីថ្ងៃទី២៥​​ ខែមិថុនាម្លេះ តែសាកសពរបស់ជនរងគ្រោះទើបត្រូវបានក្រុមអ្នកនេសាទប្រទះឃើញ។

    បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា ទូកដែលបានលិចនេះគឺជាទូកដឹកក្រុមកីឡាករបាល់ទាត់ចេញពីកោះ Nenek ដើម្បីទៅប្រកួតជាមួយក្រុមម្ខាងទៀតនៅលើកោះ Setokok។ យ៉ាង​ណាក្តី មិនទាន់ធ្វើដំណើរដល់គោលដៅផង ទូកក៏បានលិចនៅម៉ោងប្រមាណជា ៤ល្ងាច ហើយភ្លាមៗនោះមនុស្សជាង ១០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈមនុស្ស​ ៣នាក់ត្រូវបានបាត់ខ្លួន ហើយថ្មីៗនេះសាកសពអ្នកបាត់ខ្លួនទាំង ៣នាក់នោះ ត្រូវបានគេប្រទះឃើញអណ្តែតនៅលើផ្ទៃសមុទ្រចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីកោះ Nenek ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Striat Time

    Share This Post: