ខ្មែរណូត

ស្វែងរក

  • សង្គម

    ឃាត់ខ្លួនយុវតី២រូប ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម

    BY Khmernote Media May 28, 2019
    ឃាត់ខ្លួនយុវតី២រូប ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម

    នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ដ៏សកម្ម នៅរាជធានីភ្នំពេញ។

    ក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនបានមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ជនសង្ស័យទី១ឈ្មោះ ហុីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ36H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ ហុីម ជុ អាយុ៣១ឆ្នាំ ភេទស្រី ជនជាតិខ្មែរមានទីលំនៅ ដូចគ្នា។

    វត្ថុតាងដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE 7094.55g ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង ទូរស័ព្ទ០៣គ្រឿង និងសំភារះប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិដើម្បីចាត់ការតាមនីតិវិធី៕

    ដោយ៖ ណារ៉ែន
    ប្រភព៖ Anti-Drug Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay