ដំណឹងបន្ទាន់! ហាមរថយន្តគ្រប់ប្រភេទឆ្លងកាត់ផ្លូវទាំងនេះនៅក្នុងក្រុងភ្នំពេញ ចំនួន ៧០ថ្ងៃ
- May 28, 2019
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បបានឲ្យដឹងថា ផ្លូវធ្វើដំណើរឆ្លងកាត់ស្ពានសឡា តាមបណ្តោយផ្លូវលេខ5C ចាប់ពីផ្លូវលេខ២៧១ ដល់ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ5C ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួនបីជូរ។
ការដាក់លូនេះមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ឡើយ លើកលែងតែទោចក្រយានយន្ត ដែលការហាមឃាត់នេះធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់បញ្ចប់ការដ្ឋា ដែលមានរយៈពេល៧០ថ្ងៃ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ និងអធ្យាស្រ័យចំពោះរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






