ស្ពាយកាក់ជាង៦០ថង់ទៅទិញរថយន្តទំនើបតម្លៃជាង១ម៉ឺនដុល្លារអាមេរិក បុគ្គលិកលក់រថយន្តរាប់ចង់បែកភ្នែក ចំណាយពេល៣ថ្ងៃទើបរាប់អស់
ចិន៖ ស្ត្រីម្នាក់ទៅទិញរថយន្ត Volkswagen Passat មួយគ្រឿងដោយប្រើកាក់ និងធ្វើឲ្យបុគ្គលិកក្រុមហ៊ុនលក់រថយន្តត្រូវប្រើពេល ៣ ថ្ងៃ ដើម្បីរាប់កាក់របស់នាងអស់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Hebei ប្រទេសចិន ហើយស្រ្តីជាអ្នកទិញរថយន្តរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយដោយគេគ្រាន់តែបញ្ជាក់ថា នាងជាម្ចាស់ហាងលក់ចំណីអាហារមួយកន្លែង។ រថយន្ត Volkswagen Passat ដែលនាងទិញនោះ មានតម្លៃ ១៩០,០០០ យន់ (២៧,៥០០ ដុល្លារអាមេរិក)។ ការទូទាត់ថ្លៃរថយន្តចំនួន ១៣០,០០០ យន់ (១៨,៨០០ ដុល្លារអាមេរិក) ត្រូវបានផ្តល់ជាកាក់សុទ្ធ ហើយបុគ្គលិកចំនួន ១៧ នាក់នៅក្នុងក្រុមហ៊ុនលក់រថយន្តបានចំណាយពេល ៣ ថ្ងៃ ដើម្បីរាប់លុយទាំងនេះ។
ក្នុងទីថ្ងៃទី ១ ពួកគេរាប់បាន ១០,០០០ យន់ (១,៤៤៦ ដុល្លារអាមេរិក ) និងនៅថ្ងៃទី ២ ពួកគេរាប់បាន ៥០,០០០ យន់ (៧,២៣១ ដុល្លារអាមេរិក) ហើយចំនួនដែលនៅសល់គឺពួកគេរាប់នៅក្នុងថ្ងៃទី ៣ ។ បន្ទាប់ពីចំណាយពេល ៣ ថ្ងៃសម្រាប់រាប់កាក់នេះរួច ទើបនៅក្នុងថ្ងៃ ៤ ស្ត្រីជាអ្នកទិញរថយន្តអាចបង់ប្រាក់បន្ថែមបង្គ្រប់ថ្លៃរថយន្ត និងអាចយករថយន្តទៅផ្ទះបាន។ ស្រ្តីជាអ្នកទិញរថយន្តបានប្រាប់ថា កាក់ទាំងនេះគឺជាលុយធីប និងលុបអាប់បន្តិចបន្តួចដែលភ្ញៀវមិនបានយកពីហាងលក់ចំណីអាហាររបស់នាង ហើយនាងបានសន្សំវាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist