ព្រៃផ្សៃហួស! សង្ស័យឃាតករចាប់ក្មេងស្រីជាបងរំលោភ ហើយវាយសម្លាប់ប្អូនប្រុសទៀត ខណៈឪពុកម្តាយមិននៅ
ខេត្តព្រះសីហនុ- អ្នកភូមិអោយដឹងថា មានក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ទៀតរងគ្រោះធ្ងន់ធ្ងរដល់ជីវិត ដែលអ្នកភូមិសង្សយ័ថាមានឃាតករ រំលោភក្មេងស្រីរួចសម្លាប់ក្មេងៗនៅក្នុងផ្ទះ ស្ថិតនៅតំបន់ជិតវត្តអូរត្រេះ ក្នុងភូមិសាស្ត្រឃុំបិតត្រាងស្រុកព្រៃនប់ នាល្ងាចថ្ងៃ២៩ឧសភា២០១៩នេះ ។ បើតាមស្ត្រីជាម្តាយថា កូនគាត់ទាំង២នាក់នេះ ម្នាក់ឈ្មោះសុខ លក្ខ័ និងម្នាក់ឈ្មោះសុខ លី ហើយថាហេតុការណ៍នេះ កើតឡើងពេលដែលមិនមានមនុស្សចាស់ជាសាច់ញាតិនៅជាមួយដោយជាប់រវល់ទៅធ្វើការ មានតែក្មេងៗនៅក្នុងផ្ទះ ។ សេចក្តីរាយការណ៏អោយដឹងបន្តថា ក្រៅពីក្មេងប្រុសដែលស្លាប់ទៅហើយនោះ ក្មេងស្រីមិនទាន់ស្លាប់ទេ នឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៏ពីសមត្ថកិច្ចអោយដឹងបន្ថែមថា ក្មេងស្រីដែលរងគ្រោះសង្សយ័ថា ជាអំពើរំលោភសម្លាប់នោះ នៅក្នុងផ្ទះកើតហេតុ ក្មេងស្រីរងគ្រោះមិនទាន់ស្លាប់ទេ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ រួចបានបន្តយកទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញហើយ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក គេពុំទាន់ដឹងពីជោគវាសនាក្មេងស្រីរងគ្រោះរូបនេះបន្តទៀតនៅឡើយ។
សូមបញ្ជាក់ថា មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ
ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ៕(សូមជូនពរអោយក្មួយស្រីតូចរួចផុតពីគ្រោះភយ័ និងសង្ឃឹមជឿជាក់ថា សមត្ថកិច្ចអាចនឹងចាប់ខ្លួនជនល្មើសបានឆាប់ៗ យកមកផ្តន្ទាទោសតាមច្បាប់)

ប្រភព៖ លោក Huy Bunleng




