ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រយ័ត្នឲ្យមែនទែន អ្នកឧស្សាហ៍ដេកក្រោយម៉ោង១២យប់ ប្រយ័ត្នជួបបញ្ហាដូចបុរសម្នាក់នេះ

    BY Khmernote Media June 4, 2019
    ប្រយ័ត្នឲ្យមែនទែន អ្នកឧស្សាហ៍ដេកក្រោយម៉ោង១២យប់ ប្រយ័ត្នជួបបញ្ហាដូចបុរសម្នាក់នេះ

    បុរសម្នាក់បានដួលសន្លប់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយគាត់បានខំប្រឹងធ្វើការងាររហូតដល់យប់ជ្រៅ និងចូលគេងក្រោយម៉ោង ១២ យប់ ចំនួនជាង ១០ ថ្ងៃជាប់ៗគ្នា។ បុរសជាជនរងគ្រោះមានឈ្មោះថា Xu ធ្វើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងនៅក្នុងក្រុង Nanjing ប្រទេសចិន។ គាត់ជាមនុស្សដែលមានបញ្ហាក្រពះស្រាប់ និងត្រូវលេបថ្នាំជាប្រចាំផងដែរ។ យ៉ាងណាក្តី មុនពេលគាត់សន្លប់និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ គាត់បានប្រឹងធ្វើការងារបន្ថែមម៉ោងរហូតដល់ម៉ោង ១២ យប់ជាង ១០ ថ្ងៃជាប់ៗគ្នា ធ្វើឲ្យគាត់មានបញ្ហាគេងមិនបានគ្រប់គ្រាន់ថែមមួយករណីទៀតទៅលើបញ្ហាសុខភាពដែលគាត់កំពុងតែមានស្រាប់។

    ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបារកឃើញថា នៅក្នុងប្រព័ន្ធរំលាយអាហាររបស់គាត់មានហូរឈាមយ៉ាងច្រើន រាងកាយរបស់គាត់ត្រូវខ្វះឈាម ខ្វះជាតិស្ករ ហើយសូម្បីតែអុកស៊ីសែននៅក្នុងខ្លួនក៏មានមិនគ្រប់ដែរ ទើបធ្វើឲ្យគាត់សម្លប់ដូចនេះ។ ខាងវេជ្ជបណ្ឌិតបានព្រមានថា ការគេងឲ្យបានគ្រប់គ្រាន់គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សទូទៅ ហើយបើសម្រាប់អ្នកដែលមានបញ្ហាសុខភាពស្រាប់ទៀតនោះគឺវារឹតតែសំខាន់ថែមទៀត ដូចនេះលោកអ្នកគួរគេងឲ្យបានគ្រប់គ្រាន់ ៨ ម៉ោងក្នុងមួយថ្ងៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay