សង្គម

សូមប្រយ័ត្ន! ភ្លៀងនឹងបន្តធ្លាក់រហូតចាប់ពីថ្ងៃនេះ រហូតដល់សប្តាហ៍ក្រោយ

BY
Khmernote Media
May 31, 2019

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលបានកកើតកន្លងមក នៅតែស្ថិតនៅលើតំបន់អាងទន្លេមេគង្គចំណុចព្រំប្រទល់ប្រទេសថៃ និងប្រទេសឡាវ ដោយឡែកព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលចំណែកពីប្រព័ន្ធសម្ពាធទាបនេះផងដែរ គួបផ្សំនិងខ្យល់មូសុងនិរតីខ្សោយ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា នឹមានភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅរាជធានី និងបណ្តាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម។

ហើយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ភ្លៀងនឹងចុះខ្សោយស្ទើរទូទាំងប្រទេស រួចភ្លៀងនឹងបន្តធ្លាក់ និងមានសភាពរាយប៉ាយល្អឡើងវិញចាប់ពីថ្ងៃទី០៥ ខែមិថុនា ទៅ៕

Share This Post: