ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​ធុងបាស់

    BY Khmernote Media May 31, 2019
    នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​ធុងបាស់

    ​ភ្នំពេញ​ ៖​ នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ លួច​ (​លួច​ធុងបាស់​)​ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៤៩១E1​ ផ្លូវ​លេខ​១២៨​ ក្រុម​ទី​ ២៧​ ភូមិ​៨​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្មាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៩​និង​២១​នាទី​។​ ​ជនសង្ស័យ​ ឈ្មោះ​ ស៊ុប​ តា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ដើរ​រើស​អេ​ត​ចាយ​ ស្នាក់​ផ្ទះ​ជួល​ (​ប្លុក​បូ​រី​កីឡា​)​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​ ​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ធុងបាស់​ចំនួន​ ០១​គ្រឿង​ ម៉ាក​BD-H065​ ពណ៌​ខ្មៅ​ ។​

    ​ជន​រង​គ្រោះ​ ឈ្មោះ​ស៊ុន​ ធីតា​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​:​លក់​កុំព្យូទ័រ​ និង​ធុងបាស់​ ស្នាក់​នៅផ្ទះ​លេខ​២៩៦Eo​ ផ្លូវ​លេខ​ ១៥៥​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

    ​ដំណើរ​រឿងហេតុ​ ៖​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​អង្គុយ​នៅ​ក្នុង​ហាង​លក់​កុំព្យូទ័រ​ និង​ធុងបាស់​ (​យីហោ​ស្រី​ភា​កុំព្យូទ័រ​)​ មើល​កាមេរ៉ា​សុវត្ថិភាព​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ​ ស៊ុប​ តា​រ៉ា​ ដើរ​ចូល​មក​ក្នុង​ហាង​រួច​ធ្វើ​សកម្មភាព​លួច​ធុងបាស់​ចំនួន​១​គ្រឿង​យួរ​រត់​ចេញ​ទៅ​ក្រៅ​ហាង​ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ស្ទុះ​ដេញ​តាម​និង​ស្រែក​ចោរៗ​អោយ​គេ​ជួយ​អន្តរាគមន៍​ដេញចាប់​បាន​រួច​នាំ​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

    ​នៅ​ពេល​ឃាត់ខ្លួន​សម្ថ​កិច្ច​បាន​យក​ទឹកនោម​ជនសង្ស័យ​ឈ្មោះ​ ស៊ុប​ តា​រ៉ា​ ធ្វើ​តេ​ស្តិ៍​ស្វែងរក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​ (​មាន​សារធាតុ​ញៀន​)​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ស៊ុប​ តា​រ៉ា​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay