កុំភ្ញាក់ផ្អើល! កងរាជអាវុធហត្ថនឹងចល័តកម្លាំង និងរថពាសដែកនៅថ្ងៃទី០២ ខែមិថុនា ខាងមុខនេះ
- May 31, 2019
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នឹងមានការចល័តកម្លាំងកងរាជអាវុធហត្ថ និងរថពាសដែកពីបន្ទាយកងអន្តរាគមន៍ (បឹងតាមោក) រាជធានីភ្នំពេញ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។
ការចល័តនេះផងដែរនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនសមត្ថភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការការពារជាតិមាតុភូមិ ហើយការហ្វឹកហ្វឺននឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






