អ្នកហាត់ក្បាច់គុណចិន អួតក្អេងក្អាងចង់សាកថ្វីដៃជាមួយអ្នកប្រដាល់ក្នុងទ្រុង ចុងក្រោយប្រកួតតែ៦វិនាទីសន្លប់ស្តូក
ខាងក្រោមនេះ គឺជាវីដេអូនៃការប្រកួតគ្នារវាងអ្នកហាត់ក្បាច់គុន Wing Chun ម្នាក់ជាមួយនឹងកីឡាករប្រដាល់ក្នុងទ្រុង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ដែលវីដេអូនោះបានបង្ហាញថា កីឡាករប្រដាល់ក្នុងទ្រុងបានប្រើពេលត្រឹមតែ ៦ វីនាទីប៉ុណ្ណោះ ដើម្បីផ្តួលអ្នកហាត់ក្បាច់គុន Wing Chun ឲ្យសន្លប់លើសង្វៀន។
មុនពេលឈានដល់ការប្រកួតគ្នាជាលក្ខណៈក្រៅផ្លូវការនេះ មានបុរសម្នាក់បានថតវីដេអូសម្តែងក្បាច់គុន Wing Chun របស់ខ្លួនបង្ហោះអួតក្អេងក្អាងពេញបណ្តាញសង្គម Tik Tok ហើយក្រោយមកគាត់ថែមទាំងបានសុំកីឡាករប្រដាល់ក្នុងទ្រុងប្រកួតគ្នាទៀតផង ដើម្បីសាកល្បងក្បាច់គុនរបស់គាត់។ ដំណឹងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម និងជំរុញទឹកចិត្តឲ្យកីឡាករប្រដាល់ក្នុងទ្រុងម្នាក់ ដែលមានឈ្មោះថា Li Jinhong ព្រមប្រកួតជាមួយផងដែរ។ ការប្រកួតបានរៀបចំឡើងនៅក្លឹបប្រដាល់មួយកន្លែងក្នុងក្រុង Chengdu ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ លោកអ្នកអាចទស្សនាវីដេអូនៃការប្រកួតនេះដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark