ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីយោធាដកកាំភ្លើងបាញ់ប្រហារកាលពីយប់មិញ ដើរចូលប៉ុស្តិ៍ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ

    BY Khmernote Media June 3, 2019
    មន្ត្រីយោធាដកកាំភ្លើងបាញ់ប្រហារកាលពីយប់មិញ ដើរចូលប៉ុស្តិ៍ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ

    ខេត្តកណ្តាល៖ កាលពីវេលាម៉ោង​០៨ និង៣០យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុច​ហាងខារ៉ាអូខេ យីហោ (B-Gold) ស្ថិតតាម​បណ្ដោយ​ផ្លូវលេខ១១៥ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីផ្ទុះអាវុធមួយបង្កឡើងដោយមន្ត្រីយោធាម្នាក់ បានផឹកស្រវឹងហើយដកកាំភ្លើងបាញ់ចំនួន៤គ្រាប់ផ្អើលប្រជាពលរដ្ឋតែម្តង។

    មន្ត្រីយោធារូបនោះមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាង ដែលសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ មានដូចជា ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម។ ជនរូបនេះ បានប្រើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។

    បើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺនៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B-Gold បន្ទប់លេខ 888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»។

    លុះព្រឹកឡើងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីយោធារូបនោះបាន បានយល់ព្រមប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay