សង្គម

មូលនិធិគន្ធបុប្ផាកម្ពុជា ដាក់ដំណើរការគេហទំព័រជាផ្លូវការ

BY
Khmernote Media
June 3, 2019

ដើម្បីឱ្យសាធារណជនកាន់តែច្រើនថែមទៀតបានជ្រាបពីវត្តមាន និងស្គាល់កាន់តែច្បាស់ពី មូលនិធិគន្ធបុប្ផា-កម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដើម្បីកៀរគរអំណោយ ឧបត្ថមធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព, លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាសូមជូនដំណឹងពីការដាក់ដំណើរការជាផ្លូវការនូវគេហទំព័ររបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានអាសយដ្ឋាន “www.ckf.org.kh” បន្ថែមពីលើទំព័រ Facebook ផ្លូវការរបស់មូលនិធិដែលមានស្រាប់។

គេហទំព័រនេះមានពីរភាសាគឺភាសាខ្មែរ និងអង់គ្លេស ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសារបាន, ប្រភេទ និងចំនួនសមាជិក, ព័ត៌មាន និងសកម្មភាពផ្សេងៗ, មធ្យោបាយទំនាក់ទំនង ក៏ដូចជាមធ្យោបាយចូលរួមបរិច្ចាគដើម្បីក្លាយជាសមាជិក, និងឯកសារផ្សព្វផ្សាយនានា ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលទាំងនៅលើទូរសព្ទដៃ, កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។ លើសពីនេះ សាធារណជនក៏នឹងអាចចូលទៅពិនិត្យមើលឈ្មោះ, ចំនួនថវិកាបរិច្ចាគ, ប្រភេទសមាជិក, កាលផុតកំណត់ ឬពេលត្រូវបរិច្ចាគជាថ្មី នៃសមាជិកនីមួយៗ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលខាងមុខផងដែរ។ ដូច្នេះ សូមសាធារណជនទាំងអស់ជ្រាប និងចូលរួមទទួលព័ត៌មានដូចរៀបរាប់ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ប្រភព​៖មូលនិធិគន្ធបុប្ផាកម្ពុជា

Share This Post: