អន្តរជាតិ
ជើងខ្លាំងបាញ់ផ្អើលក្រុងតាខ្មៅយប់មិញ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ
BY Khmernote Media
June 3, 2019
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នេះ មន្ត្រីយោធា ដែលផឹកស្រវឹង ហើយដកកាំភ្លើងបាញ់៤គ្រាប់នៅខារ៉ាអូខេ B Gold ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់មិញ បានយល់ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ហើយនារសៀលថ្ងៃទី០៣ ខែមិថុនា នេះផងដែរ មន្ត្រីយោធារូបនោះត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការបញ្ជូនខ្លួនទៅកាន់តុលាការខេត្តហើយ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធមួយបានបង្កឡើងដោយឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនសង្ស័យបានចូលទៅផឹកស៊ីនៅក្នុងខារ៉ាអូខេ B Gold ស្ថិតនៅក្រុងតាខ្មៅ ហើយក៏មានការឈ្លោះប្រកែកគ្នាជាមួយមិត្តភក្តិរហូតឈានដល់ការដកកាំភ្លើងបាញ់ចំនួន៤គ្រាប់តែម្តង៕








